ប្រទេសកម្ពុជា PDF Print E-mail
Written by senra40   
Wednesday, 30 July 2008 20:27

ព្រះរាជាណាចក្រកម្ពុជា

ប្រទេសកម្ពុជា ជាប្រទេស

មួយស្ថិតនៅភូមិភាគអាស៊ីអា

គ្នេយ៍ មានប្រជាជនប្រមាណ

ជាង ១៣លាននាក់ បន្តពីអា

ណាចក្រខ្មែរដែលមានឥទ្ធិព

ល យ៉ាងខ្លាំងក្លា គ្រប់គ្រងស្ទើរ

តែពាសពេញឧបទ្វីបិឥណ្ឌូចិនចន្លោះ                                           ទង់ជាតិប្រទេសកម្ពុជា

សតវត្សទី១១​ និង១៤។ប្រជាជនភាគច្រើន ជាជនជាតិខ្មែរ កាន់

សាសនាព្រះពុទ្ធហីនយាន​   ហើយក៏មានលាយឡំ ផងដែរនូវ

ជនជាតិចាម(ខ្មែរឥស្លាម) និង​ ជនជាតិភាគតិចដទៃ ច្រើនទៀត

រស់នៅតាម តំបន់ភ្នំដាច់ស្រយាល។ប្រទេសកម្ពុជាមានផ្ទៃដី១៨១.០៣៥ គីឡូម៉ែត

មានព្រំដែនជាប់ ប្រទេសថៃនៅខាងលិច និង

ពាយ័ព្យ (៨០០គ.ម)​ជាប់ប្រទេសឡាវ

(៥៤១គ.ម) ខាងជើងនិងជាប់ប្រទេសវៀត

ណាម(១.២២៨គ.ម) ប៉ែកខាងកើត និង

អាគ្នេយ៍។ឈូងសមុទ្រថៃស្ថិតនៅ

ភាគខាងនិរតីនៃប្រទេស។ ព្រំប្រទល់ទឹក លាតសន្ធឹងប្រវែង ៤៤៣គ.ម តាម

បណ្តោយឈូងសមុទ្រថៃ។ទន្លេមេង្គ

ដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹង

ត្រែង ខេត្តក្រចេះ ខេត្តកំពុងចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប

 

និង បឹងទន្លេសាបដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។                                  

 

ទីតាំងភូមិសាស្ដ្រ និង លក្ខណៈទូទៅ

 

ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៏ខាង

ត្បូងឧបទ្វិបឥណ្ឌូចិន។ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃ

ដី ១៨១ ០៣៥ គីឡូម៉ែត្រការេ ក្នុងចំណោមប្រទេសទាំង ១០​។ ទីតាំងភូមិ

សាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនងយ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ច

ទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។

 

  1. ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន ១ភាគ៦។

    1. ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
    2. ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិក ជំរៅមធ្យមសំបូរ ជលផល គ្រប់បែបយ៉ាងងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ជឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយលំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្សល់អាកាសបរិសុទ្ធ។
  2. ទ្រង់ទ្រាយ និង​ទំហំ៖ ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១ ០៣៥គ.ម មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង​៤៤០គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲមានការលំបាក ដល់ការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។
  3. សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃ សណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាប ហើយព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប និង ទិសនិរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត ដោយយោលទៅតាម គោលការណ៍អភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖
អង្គរវត្ត
  1. តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥ នាក់ និង​ ដង់ស៊ីតេប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចំរុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង​ ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ក្រែកមេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ​ រួមមានជនជាតិកួយ និង ស្ទៀង។
    1. តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម មានប្រជាជនរស់នៅសរុប ៣ ៥០៥ ៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧គ.ម(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តពោធិសាត់ និង​ ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង​ សំរ៉ែជាដើម។
    2. តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ក្រុងកែប ។ ខេត្តក្រុងទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ក្រុងព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពងរាប​ វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ធូរ៉េន ។ល។ ជាពិសេស តំបន់នេះសំបូរ ទៅដោយ ដើមកោងកាងជាប ច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះ ចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ក្រុងព្រះសីហនុ មាន២២ និងក្រុងកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦គ.ម។ ឈូងសមុទ្រកម្ពុជាមាន ជំរៅពុំសូវជ្រៅប៉ុន្មានទេ ហើយមាបាតរាវស្មើ។ ជំរៅទឹកជាមធ្យម ៥០ម៉ែត្រ ជំរៅគិតជា អតិបរមាមិនលើស​ ពី៨១ម៉ែត្រទេ ។ ឈូងសមុទ្រនេះ ខ័ណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកា។ តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម ក្រុងកែប មាន ៣៣៦គ.ម ខេត្តកំពត មាន ៤៨៧៣ គ.ម និង ខេត្តកោះកុង មាន ១១១៦០គ.ម
    3. តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ប្រជាជនដែលមានននៅក្នុងតំបន់ខ្ពង់រាប និង​ភ្នំ ក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។

សេដ្ឋកិច្ច


កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ ក្នុងឆ្នាំ ១៩៩៩​ ផលិតផលសរុបក្នុងស្រុក របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលកុ្នងជំលោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍន៍ឧស្សាហកម្មដោយកំលាំងពលកម្មភាគ ច្រើនស្ថិតក្នុងផែ្នកកសិកម្ម ។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្អូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខែ្មរក្រហមពីឆ្នាំ ១៩៧៥ - ១៩៧៩ និងសង្រ្គាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ នៅអំឡុងឆ្នាំ ១៩៧៤ នៃពេលសង្រ្គាម អង្ករត្រូវបាននាំចូលពី ខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជា ដែលពីមុនអំណោយផល ដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាង គំហុក។ ភាពវឹកវរផៃ្ទក្នុងបាន ធ្វើអោយប៉ះពាល់ដល់ ឧស្សាហកម្មកែឆៃ្នរបស់កម្ពុជា ដែលនៅកេ្មងខ្ចីនៅឡើយ និងបាន បំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោគ និងផ្លូវដែក។ កុ្នងឆ្នាំ ១៩៧៥របបថ្មីខែ្មរក្រហមបានធ្វើជាតូនីយកម្ម នូវរាល់មធ្យោបាយ ផលិតក្នុងប្រទេសកម្ពុជា។ លុយ និងកម្មសិទ្ធិ ឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួន ត្រូវបានបំលែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ ។ ផែនការ ៤ ឆ្នាំរបស់ខែ្មរក្រហម ដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាង ក្នុងឆ្នាំ ១៩៧៦ បានឆ្លុះបញ្ចាំងពីការ ធ្វើស្រូវច្រើនរដូវ និងការពង្រីកអាយបានធំទូលាយ នូវប្រព័ន្ធធារាសាស្រ្ត។ គំរោង ផែនការនេះ មានបំណងបង្កើនចំណូល ដែលបានមកពីការនាំចេញអង្ករ និងផលិតផលផេ្សងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគឿ្រងចក្រ ដែលប្រើប្រាស់សំរាប់បំរើ ដល់វិស័យឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គំរោងផែនការ ៤ឆ្នាំ នេះ ត្រូវបានបង្កើតឡើងដោយ ពុំបានពិចារណាអោយបានស៊ីជំរៅ និងត្រូវបាន បង្ខំអោយអនុវត្តដោយឃោឃៅ និងពុំ ទទួលបានជោគជ័យឡើយ ។ ផលិតស្រូវកើនឡើង តិចតួច តែមានមនុស្ស រាប់រយពាន់នាក់ បានស្លាប់រវាង ឆ្នាំ១៩៧៦-១៩៧៨ ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកំលាំង និងជំងឺដង្កាត់ដែលពុំបាន យកចិត្តទុកដាក់ព្យាបាល និងពិនិត្យរោគសញ្ញា ខុស ពួកខែ្មរក្រហម បានប្រហារជីវិតមនុស្ស រាប់រយពាន់នាក់ដោយ ចោទពួកគេថាជាសត្រុ្វវរបស់អង្គការ។ អំពើឃោឃៅ របស់របបខែ្មរ ក្រហមបានសំលាប់ រង្គាលកំលាំងពលកម្ម កម្ពុជាយ៉ាងច្រើន។ បន្ទាប់ពី របបរខែ្មរក្រហម ត្រូវដួលរលំ កុ្នងដើមឆ្នាំ ១៩៧៩ មក រដ្ឋាភិបាលបានបើកទូលាយ លើវិស័យកសិកម្ម ប្រជាជន កម្ពុជារាប់លាននាក់ បានប្រកបការងារ ជាកសិករបែបគ្រួសារ។ ក្នុងអំឡុង ពាក់កណា្តលទសវត្ស ៩០ ទើបកម្ពុជាអាចមាន ផលិតផលអង្ករគ្រប់គ្រាន់ សំរាប់ទ្រទ្រង់ខ្លួនឯងបាន និងចាប់ផ្តើមនាំចេញ បានបន្តិចបន្តួច។ ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសបាន កែលំអបន្តិចម្តងៗក្នុងឆ្នាំ ៩០ ដោយមួយភាគធំផែ្អក លើជំនួយបរទេស។ តែវិស័យផេ្សងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បាន រីកចំរើននៅឡើយទេ ។ ក្នុងឆ្នាំ១៩៩៥ សេដ្ឋកិច្ចប្រទេសទាំងមូលមានកំរិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះបើ បៀ្របធៀប ទៅនឹងមុនឆ្នាំ ១៩៧០ សំរាប់អ្នកមកទស្សនានៅ ប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចំរើនដែលគេ មើលឃើញនៅភ្នំពេញ។

ប្រព័ន្ធគមនាគមន៍ជាតិ


ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងក្នុងប្រទេស និង​ ក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹក ផ្លូវដែក និង ផ្លូវអាកាស។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេ គឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាព និងប្រវែង។
ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជា មានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖

  • ផ្លូវជាតិលេខ១: ចេញពីភ្នំពេញ ទៅ បាវិត កាត់តាម អ្នកលឿង និង ខេត្តស្វាយរៀង មានប្រវែង ១៦៧ គ.ម ។
  • ផ្លូវជាតិលេខ២: ចេញពីភ្នំពេញ ទៅ ភ្នំដិន កាត់តាម ក្រុងតាខ្មៅ និង ខេត្តតាកែវ មានប្រវែង ១៣៧ គ.ម ។
  • ផ្លូវជាតិលេខ៣: ចេញពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាម ខេត្តកំពត មានប្រវែង ២៦០ គ.ម ។
  • ផ្លូវជាតិលេខ៤: ចេញពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាម ខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គ.ម ។
  • ផ្លូវជាតិលេខ៥: ចេញពីភ្នំពេញ ទៅ អូជ្រៅ កាត់តាមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៏សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែង ៤០៨ គ.ម ។
  • ផ្លូវជាតិលេខ៦: ចេញពីព្រែកក្តាម ទៅ ខេត្តបន្ទាយមានជ័យ កាត់តាម ខេត្តកំពង់ធំ និង ខេត្តសៀមរាប មានប្រវែង ៣៨៦ គ.ម ។
  • ផ្លូវជាតិលេខ៧: ចេញពីស្គុន ទៅ ខេត្តស្ទឹងត្រែង កាត់តាម ស្នួល មានប្រវែង ៥៤៣ គ.ម ។

ផ្លូវខេត្តមានប្រវែង ៣៦៧៥ គ.ម ដែលតភ្ជាប់ពីទីរួមខេត្ត ទៅទីប្រជុំជនស្រុក នានាក្នុងខេត្ត។ ផ្លូវខេត្ត កសាងឡើង និង ជួសជុលដោយថវិកា​ ខេត្តផ្ទាល់។ ស្ពានគ្រប់ប្រភេទទៅតាម ផ្លូវជាតិមានចំនួន ៤០២៧ កន្លែង។
ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវេងសរុប ៦៤៩ គ.ម និង ទទឹង ១ ម៉ែត្រ និង មានស្ពានគ្រប់ប្រភេទ ប្រវែង ៩៩០ គ.ម។ ប្រព័ន្ធផ្លូវដែកមាន៖

  • ភ្នំពេញ - ប៉ោយប៉ែត ប្រវែង ៣៨៦ គ.ម កសាង ឆ្នាំ ១៩២៧។
  • ភ្នំពេញ - ក្រុងព្រះសីហនុ ប្រវែង ២៦៤ គ.ម កសាងនៅឆ្នាំ ១៩៥៨។

ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជា មានអាកាសយានអន្តរជាតិពីរ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលអាចទទួលយន្តហោះគ្រប់ប្រភេទឲចុះចតបាន និង អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកទស្សនា ប្រាសាទអង្គរ និង ប្រាសាទផ្សេងៗទៀត ក្នុងខេត្តសៀមរាប។ អាកាសយាន្តដ្ឋានត្រូវបានរៀបចំ និង កែលំអដោយក្រុមហ៊ុនវិនិយោគបរទេស មកពីប្រទេសបារាំង ។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយាន្តដ្ឋានក្នុងស្រុកចំនួន ៦កន្លែងទៀត គឺនៅក្នុង ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយផ្លូវទឹកណាស់។ គេបែងចែកផ្លូវទឹកនេះ ជាបីប្រព័ន្ធគឺ

  1. ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.ម និង ដៃទន្លេទាំងអស់ របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយះកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០​គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។

    1. របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា ៣៤ ០០០ ម ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
    2. ដៃទន្លេមេគង្គ ៖ដៃខាងស្តាំគឺ ទន្លេពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
  2. ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមាន ទន្លេសាប និង បឹងទន្លេសាប។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំង មានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសំបូរកូនកោះណាស់) ។

    1. របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំនែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម។ នៅរដូវទឹកសំរក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជំរៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ។ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយះកំពស់ទាបជាងដងទន្លេមេគង្គ។
    2. ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ្ឌ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរ។
    3. ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។
  3. ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវ៉ាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲមានទឹកជំនន់ ក្នុងរយះពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស។
  • កំពងផែ៖ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ កំពង់ផែក្រុងភ្នំពេញ និង​ កំពង់ផែក្រុងព្រះសីហនុ ដែលជា ប្រភេទកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សំរាប់ចរាចរទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមានផែថ្ម មានប្រវែង ១៨៤ម៉ែត្រ និងផែបណ្តែតទឹកមាន ប្រវែង ១៩៦ម៉ែត្រ។ ជំរៅទឹកនៅរដូវវស្សា ៥,៨ម៉ែត្រ និងរដូវប្រាំង ៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.មពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និង ២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។
Last Updated on Wednesday, 21 July 2010 13:54
 
Design by Next Level Design Lizenztyp CC - Template is powered by ENERGIEWERK